អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តរបស់ក្រុមការងារ គាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ-សង្កាត់
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តរបស់ក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ-សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសមាជិកនៃក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ-សង្កាត់ ផងដែរ ៕