ឯកឧត្តម អ៊ំុ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ ដោយមានការអញ្ជើញចូលរួមចាប់ពីអនុប្រធាននាយកដ្ឋានឡើងនៃគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងាររបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែមករា ឆ្នាំ២០២៣ និងមានការលើកឡើងអំពីការអនុវត្តការងារកន្លងមក បញ្ហាប្រឈម សំណូមពររបស់គ្រប់អង្គភាព ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ៕