លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហាថ្មី នៅវត្តកំពង់ស្វាយ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ភ្នំពេញ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហាថ្មី ដោយសារព្រះវិហារចាស់មានការទ្រុឌទ្រោមយ៉ាងខ្លាំង។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក លោកអភិបាលរង លោកអធិការស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះ លោកជំទាវក៏បានសំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ជាកិច្ចបញ្ចប់លោកជំទាវ និងលោកឧកញ៉ា បានជូនក្រមាម្នាក់១ សរុបចំនួន១៣៤នាក់ ស្ថិតនៅវត្តកំពង់ស្វាយ ភូមិកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕