ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកការឧបត្ថម្ភរបស់ មេទ័ពជើងគោក ជាស្បៀងអាហារ និងថវិកា ប្រគល់ជូនសាលាពលទាហានទី៥
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី៥ ក្នុងខេត្តបាត់ដំបង។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន ៕