**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្តម ហង្ស ចាន់ព្រីដា និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ ទូទាំងខេត្តបន្ទាយមានជ័យ លើកទី៣០

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយថ្ងៃនៃ អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងខេត្តបន្ទាយមានជ័យ ដោយមហាសន្និបាតទាំងមូលបានអនុវត្ត និងគោរពតាមកម្មវិធីត្រឹមត្រូវដែលបានគ្រោងទុក ដោយមានការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមេគណខេត្តទាំង២គណៈ បានបង្ហាញពីគោលបំណងនិងបទអន្តរាគមន៍បញ្ហាប្រឈមនិងដោះស្រាយសំណូមពររបស់សាលាគណ សាលាអនុគណ ព្រះចៅអធិការ អាចារ្យគណៈកម្មការ បានពិភាក្សាយ៉ាងផុលផុសដើម្បីប្តូរបទពិសោធទៅវិញទៅមកលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដោយខិតខំយកអស់កម្លាំងកាយចិត្តដើម្បីត្រួតពិនិត្យនិងវាយតម្លៃនិងលើកទិសដៅអនុវត្តបន្ត ផងដែរ ។

មន្ទីរអង្គភាពរួមមានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈមន្ទីរបរិស្ថានខេត្តបានឡើងមានចំណាប់អារម្មណ៍ចំពោះទីវត្តអារាមនានាត្រូវចូលរួមថែរក្សានូវសមិទ្ធផលដែលមានអាយុកាលយូរឆ្នាំនិងរក្សាឲ្យបានល្អស្អាតជាលទ្ធផលនៃមហាសន្និបាតនេះសង្កេតឃើញមានបញ្ហាប្រឈមខ្លះត្រូវលើកយកមកដោះស្រាយជៀសវាងនូវជម្លោះអធិករណ៍ណាមួយកើតឡើង។ ពោលគឺត្រូវលុបបំបាត់នូវវប្បធម៌រៃអង្គាសខុសពេលវេលា។ លុះដល់ថ្ងៃបន្ទាប់ទី៣១ ខែមករាឆ្នាំ២០២៣ ពិធីបិទមហាសន្និបាតមន្ត្រីសង្ឃខេត្តក្រោមអធិបតីភាព ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានលើកឡើងថា៖ ក្រោយពីបានធ្វើការពិភាក្សារកដំណោះស្រាយជុំវិញបញ្ហាដែលបានលើកឡើងរួចមក ព្រះមន្ត្រីសង្ឃនិងសហការបន្តពង្រឹងគុណភាព ការគ្រប់វត្តអារាមឲ្យមានរបៀបរៀបរយ សាមគ្គីភាព រក្សាតម្លៃព្រះពុទ្ធសាសនាបន្តជំរុញក្នុងការរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ក្រុង បន្តខិតខំពង្រឹងពង្រីកសាលាពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យនិងគ្រូបង្រៀនឲ្យមានគុណភាពល្អ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការនិងសាសនាដែលបានសហការជាមួយសាលាគណខេត្តបានធ្វើឲ្យអង្គមហាសន្និបាតទទួលបានជោគជ័យ។

ទន្ទឹមនោះដែរ ឯកឧត្ដម ក៏សូមផ្តាំផ្ញើដល់ប្រធានអង្គអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុង រក្សាតម្លៃព្រះពុទ្ធសាសនា ធ្វើឲ្យវត្តអារាមក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងទាំងផ្លូវលោកនិងផ្លូវធម៌អប់រំផ្លូវចិត្តចៀសវាងនូវអំពើហិង្សា ជាពិសេសបន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មលើសាសនាកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍លាភសក្ការៈតាមគ្រប់រូបភាពដូចជា ការឃោសនារៃអង្គាសខុសពេល គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនិងតាមទីប្រជុំជនសាធារណៈធ្វើឲ្យជះឥទ្ធិពលអាក្រក់បាត់បង់នូវតម្លៃនៃព្រះពុទ្ធសាសនា។
ចុងក្រោយ គណៈអធិបតីបានប្រគល់ប័ណ្ណសរសើរបានថ្លែងនូវអំណរគុណនិងពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៣៣អង្គផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង