ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភា ហិរញ្ញវត្ថុ យន្តយុទ្ធ របស់តំបន់ប្រតិបត្តិការសឹករកណ្តាល
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភា ហិរញ្ញវត្ថុ យន្តយុទ្ធ របស់ តំបន់ប្រតិបត្តិការសឹករកណ្តាល។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយកសេនាធិការ នាយសេនាធិការរង នាយផ្នេក សឹករងក្រុង/ស្រុក វរៈសេនាតូចលេខ១ សិក្ខាកាម និងគ្រូ ជានាយទាហាន នាយទាហានរង ពលទាហា ជាច្រើនរូប។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននាពេលនេះ លោកមេបញ្ជាការ បានថ្លែងការកោតសរសើរដល់ ក្រុមការងារត្រួតពិនិត្យការងារហ្វឹកហ្វឺន ដែលសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ ថ្វីត្បិតការងារហ្វឹកហ្វឺននៅអង្គភាពផ្ទាល់ជាលើកដំបូង ក៏ដោយ ប៉ុន្តែសិក្ខាកាមទទួលបានលទ្ធផលល្អ ពីការងារបណ្តុះបណ្តាលនេះ។
ជាមួយគ្នាននេះ ឯកឧត្តម ក៏បានជម្រុឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននេះនៅក្រោយពេលបញ្ចប់ និងវិលទៅអង្គភាពរបស់ខ្លួនត្រូវធ្វើការចែករំលែកចំណេះដឹងនេះបន្តទៀត ដើម្បីឱ្យការបំពេញការងារ តាមមុខជំនាញរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ទៅតាមបទបញ្ជា ផែនការដែលថ្នាក់លើប្រគល់ជូន។
គួរបញ្ជាក់ផងដែរថា វគ្គហ្វឹហ្វឺនបំប៉ន ជំនាញ ភស្តុភា ហិរញ្ញវត្ថុ យន្តយុទ្ធ របស់ តំបន់ប្រតិបត្តិការសឹករកណ្តាល មានសិក្ខាកាមមកពីបណ្តាកងឯកភាពចំណុះសំរុបចំនួន ៣៩នាក់ និងគ្រូចំនួន ០៣នាក់ សរុប៤២ រយៈពេលហ្វឹកហ្វឹន៣១ថ្ងៃ ដោយគិតបញចូលទាំងថ្ងៃបុណ្យ ថ្ងៃធ្វើពលកម្ម និងថ្ងៃឈប់សំរាកផងដែរ៕