គ្រួសារសពយោធិន ទទួលមរណៈភាព ២គ្រួសារ បានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោក
ភ្នំពេញ៖ គ្រួសារសពយោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានទទួលមរណៈភាពចំនួន ០២គ្រួសារ បានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោក ។ ពិធីប្រគល់-ទទួលបានធ្វើនៅការិយាល័យទី៥ កងទ័ពជើងគោក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។
សពយោធិនដែលបានទទួលមរណៈភាពរួមមាន៖ ទី១ ឧត្តមសេនីយ៏ត្រី អ៊ូច សាវីន នាយរងអធិការកិច្ច បានទទួលមរណៈមរណភាពកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៣ឆ្នាំ ទី២ លោកវរសេនីយ៍ឯក សុខ សារី នាយមុខវិជ្ជាគីមី មជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក បានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៥៣ ឆ្នាំ ។ ដែលក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន ១៦លានរៀល ។
ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៏រៀបចំបុណ្យសព កងទ័ជើងគោក បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខខពីសំណាកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហានក្នុងបញ្ចាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការរួមចំណែកកិច្ចការពាបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន ។
នៅក្នុងឳកាសនោះដែរឯកឧត្តម ម៉ៅ ផល្លា ក៏បាឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាក្ខ័ន្តសព ឧត្តមសេនីយ៏ត្រី អ៊ូច សាវីន និង លោកវរសេនីយ៍ឯក សុខ សារី សូមទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕