**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឯកឧត្តម ឡូយ សុផាត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា១ខ្នងនៅវិទ្យាល័យបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ​មណ្ឌលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ ដែលជាជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ស្ថិតនៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្នាក់ដឹកនាំអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៦០០នាក់។

បន្ទាប់ពី លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ មានប្រសាសន៍ស្វាគមន៍ក្នុងអង្គពិធីរួចមក លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានលើកឡើងថា​ អង្គការភ្លែនអន្តរជាតិកម្ពុជាគឺជាអង្គការអភិវឌ្ឍន៍មួយដែលផ្តោតសំខាន់លើកុមារ ហើយទុកកុមារជាបេះដូង ដែលយើងធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីឧត្តមប្រយោជន៍របស់ពួកគាត់។ គ្រប់គម្រោងកម្មវិធីរបស់អង្គការភ្លែន គឺមានគោលបំណងធ្វើអោយមានការប្រសើរឡើងនូវការរស់រានមានជីវិត ការការពារ ការអភិវឌ្ឍន៍ និងការចូលរួមរបស់កុមារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ឯកឧត្តម ឡូយ សុផាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៌ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឡូយ សុផាត ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឡូយ សុផាត បានយកអំណោយផ្ទាល់របស់ឯកឧត្តម ជូនដល់ សាលាវិទ្យាល័យបុរីអូរស្វាយសែនជ័យ នូវថវិកា ចំនួន ៤០មុឺនរៀល និង លោកគ្រូអ្នកគ្រូ ចំនួន ១៦០ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល សរុបថវិកា ចំនួន ៣២មុឺនរៀល និង ផ្តល់សម្ភារៈសិក្សាសិស្សានុសិស្ស ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង