អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីចែករង្វាន់ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែករង្វាន់ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២១-២០២២។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាខេត្ត ដោយបានការចូលរួមពី លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង-ស្រុក នាយក នាយករងសាលា និងមន្រ្តីអ្នកមុខអ្នកការផ្សេងទៀត ៕