ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យ ឆាបឆេះរថយន្តដឹកសាំង នៅស្រុកសំរោង
កំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០នាទី នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ក្នុងស្ថានីយប្រេងឥន្ធនៈយីហោ LIM LONG ម្ចាស់ឈ្មោះ ង៉ុយ ហៀង មានករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពីរថយន្តដឹកប្រេងឥន្ធនៈ ០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ស្លាកលេខព្រះសីហនុ 3A-5920 ដឹកសាំង ចំណុះ ២៦០០០លីត្រ មកដាក់នៅក្នុងស្ថានីយខាងលេី ។
តាមការបញ្ជាក់ពីក្រុមកម្មករ បានឲ្យដឹងថា ៖ ពេលកំពុងបូមប្រេងចេញពីរថយន្ដចូលក្នុងពោងស្ដុកប្រេង ចៃដន្យឆ្លងចរន្តអគ្គិសនីចេញពីម៉ាសុីនបូមផ្ទុះបែកផ្កាភ្លេីងឆាបឆេះតែម្ដង “សាំងបង្កជាអគ្គិភ័យ ជាការពិត” ឆេះចាប់ផ្ដេីមពីទុយោប្រេងរហូតដល់រថយន្ដប្រេងផ្នែកខាងក្រោយផ្ទុះកង់ចំនួនបួនគ្រាប់ ។
ប្រតិបត្តិការជួយអន្ដរាគមន៍ពន្លត់រថយន្តដឹកសាំង ប្រេីអស់លទ្ធភាពកម្លាំងសរុប មធ្យោបាយសរុបទទួលបានជោគជ័យ គឺពន្លត់ទប់ស្កាត់មិនអនុញ្ញាតឲ្យឆ្លងរាលដាលទៅទីតាំងផ្សេង ករណីខាងលេីមិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតមនុស្សទេ ។
លោកឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង ទទួលបន្ទុកអគ្គិភ័យសង្រ្គោះ បានបញ្ជាក់ថា នៅក្នុងការជួយអន្ដរាគមន៍ វិធានការជាក់ស្ដែងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៤គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ០១គ្រឿង៕