រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលខេត្តស្ដីទី ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ស្ថាប័នតុលាការ នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត ។
ក្នុងរបៀបវារៈកិច្ចប្រជុំរួមមាន៖ ពិនិត្យ និងអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ពិនិត្យនិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តចាប់ពីខែកញ្ញា -ធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ៕