**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ម៉ូតូ ថវិកា និងអាហារូបករណ៍ ប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្តាយ-អាណាព្យាបាល សិស្សនិទ្ទេស A ក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត, ថវិកា, និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សចំនួន ១ ៣៣៣នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ១៣នាក់ និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A ផងដែរ។

ពិធីប្រគល់ទទួលនេះ បានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកបាធាយ និងព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម, ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកទាំងពីរ, លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកបាធាយ, លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ, លោក លោកស្រី ប្រធានការិយាល័យអង្គភាពចំណុះ និងជុំវិញស្រុកទាំងពីរ, មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា មេឃុំ នាយក-នាយិកា, លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២, លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធទាំងបី, លោក លោកស្រី ក្រុមគ្រូពេទ្យ, អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សនៃស្រុកទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និង ការអបអរសាទរចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ បំពាក់បំប៉នបន្ថែម ជួយឧបត្ថម្ភគាំទ្រ និងរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលប្រឡងបានយ៉ាងល្អប្រសើរ ធ្វើឱ្យការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងស្រុកទាំងពីរ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថាការតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យរបស់ក្មួយៗ មិនត្រឹមតែជាមោទនភាពសម្រាប់ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ស្រុកបាធាយ និងព្រៃឈរទាំងមូលផងដែរ។ ជាក់ស្តែង តាមរបាយការណ៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកបាធាយ ឃើញថា បើប្រៀបធៀបជាមួយឆ្នាំសិក្សា២០២០-២០២១ ចំនួនសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកបាធាយ មានការកើនឡើងពី៥៥,១៧% ទៅដល់ ៦៨,៩៨% ហើយជាពិសេសគឺ សិស្សនិទ្ទេសA គឺបានកើនឡើងពី ០២នាក់ រហូតដល់ ០៥នាក់។ ដោយឡែកតាមរបាយការណ៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកព្រៃឈរឃើញថា បើទោះបីជាចំនួនសិស្សទទួលបាននិទ្ទេសA មានការថយចុះពី ១៧នាក់ មកនៅត្រឹម ០៨នាក់ក៏ដោយ ប៉ុន្តែចំនួនសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិមានការកើនឡើង ៩.៤៩% បើប្រៀបធៀបជាមួយឆ្នាំសិក្សា២០២០-២០២១។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល នូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ក្មួយៗ និងចៅៗទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រង្វាន់ទោចក្រយានយន្ត និងថវិកា ព្រមទាំងអាហារូបករណ៍ ដែលបាននាំយកមកប្រគល់ជូនសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ និងឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A នៅវេលាព្រឹកនេះ រួមមាន៖
ស្រុកបាធាយ៖

១. ផ្តល់ជូនទោចក្រយានយន្ត ម៉ាក ហុងដា Wave ចំនួន ៥ គ្រឿង ដែលក្នុងនោះ ៣គ្រឿង ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗទាំង ៥នាក់ ដែលទទួលបាននិទ្ទេសA។
២. ឧបត្ថម្ភថវិកាម្នាក់ ៣០ម៉ឺនរៀល សម្រាប់ក្មួយៗដែលទទួលបាននិទ្ទេស B ចំនួន ៣៧នាក់ ។
៣. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗចំនួន ៥៨៣នាក់ ដែលទទួលបាននិទ្ទេស c, D និង E ។៤. ឧបត្ថម្ភថវិកាជូនលោកនាយក លោកស្រីនាយិកា នាយករង នាយិការង វិទ្យាល័យទាំង៥ ចំនួន១៦នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៥. ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំង៥ ចំនួន៨៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៦. ឧបត្ថម្ភថវិកាជូនមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន១១នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៧. ឧបត្ថម្ភថវិកាជូន លោក លោកស្រី អាណាព្យាបាលសិស្សនិទ្ទេស A ចំនួន ៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល
៨. ឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ចំនួន ០៥នាក់ ក្នុងម្នាក់ ៣ម៉ឺនរៀល និង
៩. ឧបត្ថម្ភថវិកាជូនលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាល ប្រធានការិយាល័យ អង្គភាពចំណុះ និងជំវិញស្រុក និងមេឃុំ ចំនួន ៥៦នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ។

ស្រុកព្រៃឈរ៖
១. ផ្តល់ជូនទោចក្រយានយន្ត ម៉ាក ហុងដា Wave ចំនួន ០៨ គ្រឿង ជាមួយថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗទាំង ០៨នាក់ ដែលទទួលបាននិទ្ទេសA។
២. ឧបត្ថម្ភថវិកាម្នាក់ ៣០ម៉ឺនរៀល សម្រាប់ក្មួយៗដែលទទួលបាននិទ្ទេស B ចំនួន ៥១នាក់ ។
៣. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់ក្មួយៗចំនួន ៦៦២នាក់ ដែលទទួលបាននិទ្ទេស c, D និង E ។
៤. ឧបត្ថម្ភថវិកាជូនលោកនាយក លោកស្រីនាយិកា នាយករង នាយិការង វិទ្យាល័យទាំង៦ ចំនួន១៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៥. ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំង៦ ចំនួន៧៤នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៦. ឧបត្ថម្ភថវិកាជូនមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន១៣នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៧. ឧបត្ថម្ភថវិកាជូន លោក លោកស្រី អាណាព្យាបាលសិស្សនិទ្ទេស A ចំនួន ៨នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល
៨. ឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ចំនួន ៥នាក់ ក្នុងម្នាក់ ៣ម៉ឺនរៀល និង
៩. ឧបត្ថម្ភថវិកាជូនលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាល ប្រធានការិយាល័យ អង្គភាពចំណុះ និងជំវិញស្រុក និងមេឃុំ ចំនួន ៦៣នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ។
១០. ផ្តល់នូវអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៥កន្លែង ក្នុងនោះស្រុកព្រៃឈរ ទទួលបានចំនួន ១៥កន្លែង និងស្រុកបាធាយ ទទួលបាន ១០កន្លែង សម្រាប់ផ្តល់ជូននិស្សិតក្រីក្រ ហើយអាហារូបករណ៍ទាំងនេះ (ក្រុមការងារបានប្រគល់ជូនក្មួយៗសិស្សានុសិស្សរួចរាល់ហើយ)។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេបជញ្ជក់នូវចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យក្លាយទៅជាសសរទ្រូងឆ្នើមរបស់ប្រទេសជាតិ។ ជាពិសេស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ព្រមទាំងជម្ងឺផ្សេងទៀត តាមរយៈការរក្សាអនាម័យ និងអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួន និងណែនាំបងប្អូន កូន ក្មួយ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង ឱ្យទៅចាក់ឱ្យបានគ្រប់ដូសគ្រប់ៗគ្នា និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង