**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

ភ្នំពេញ៖ គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបប្រជុំជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលរាជរដ្ឋាភិបាលបានបញ្ចូនមករដ្ឋសភា ស្នើសុំពិនិត្យនិងអនុម័ត។
លោកជំទាវបានបន្តថាសេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា៩១ នៃរដ្ឋធម្មនុញ្ញ និងប្រការ២១ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងបានរៀបចំឡើងស្របតាមសារាចរលេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការអនុវត្តគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់នេះ បានផ្តល់សារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានលើការជំរុញសក្តានុពលនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើវិស័យទឹកស្អាតដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅលើកស្ទួយសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាពលើការជំរុញល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ លើសពីនេះក៏បានរួមចំណែកផ្តល់នូវអត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ននិងពេលអនាគតដូចជា៖ ប្រជាជនមានឱកាសកាន់តែច្រើនក្នុងការទទួលបាននូវសេវាផ្គង់ផ្គង់ទឹកស្អាត ប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ វិនិយោគជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ នឹងទទួលបាននូវទំនុកចិត្តនិងភាពកក់ក្ដៅ លើការធ្វើពិពិធកម្មវិនិយោគ រួមទាំងការផ្ដល់ហរិញ្ញប្បទានគាំទ្រនូវនិរន្តរភាពក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ជាពិសេសប្រតិបត្តិករដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក៏ទទួលបាននូវសិទ្ធិនិងកិច្ចការពារពេញលេញតាមផ្លូវច្បាប់។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវបទអន្តរាគមន៍ និងការបំភ្លឺយ៉ាងក្បោះក្បាយរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ដែលជាតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភាយល់ឃើញថាច្បាប់នេះគឺជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួននៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលរួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។
ជួសមុខគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា និងក្នុងនាមលោកជំទាវផ្ទាល់ បានសម្តែងនូវការគាំទ្រទៅលើសេចក្តីព្រាងច្បាប់នេះទាំងស្រុង នឹងបញ្ចូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។
ជាមួយគ្នានេះលោកជំទាវបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំអនុវត្តភារកិច្ចជំនាញយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែកអនុវត្តវិធានភារ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិថែមទៀត ឈានទៅសម្រេចបានគោលដៅនៃចក្ខុវិស័យកម្ពុជា ២០៣០-២០៥០ និងស្របតាមទិសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង