ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសម្រាប់ការជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះវិហារ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសម្រាប់ការជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងអង្គការ សមាគម ដែលជាសមាជិកគណៈកម្មាធិការជាច្រើនរូប ៕