**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

លោកជំទាវ ឡោក ខេង អញ្ជើញសំណេះសំណាល ជាមួយពលរដ្ឋរស់នៅភូមិទាំង៦ ក្នុងសង្កាត់ច្បារអំពៅទី២

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៧៧នាក់​ រស់នៅក្នុងភូមិទាំង៦ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវ ឡោក ខេង បានរម្លឹកពីអតីតកាលដ៏អាក្រក់សាហាវទាំងពីរដំណាក់កាលគឺ របបប្រល័យពូជសាសន៍ ប៉ុល ពត និងការឆ្លងជំងឺកូវីដ-១៩ ដែលនៅមិនទាន់ឆ្លងផុតនៅឡើយ។​

លោកជំទាវក៏បានលើកឡើងពីផលប៉ះពាល់លើជីវភាពបង​ប្អូននៃសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធតស៊ូដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋកន្លងមក និងការខិតខំស្តារពង្រឹងនូវជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋដើម្បីរក្សាបានសេចក្តីថ្លៃថ្នូរ​ តាមរយ:​ការផ្តល់សាច់ប្រាក់អ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩​ជារៀងរាល់ខែ ការផ្តល់សាច់ប្រាក់អ្នករងផលប៉ះពាល់ដោយសារហានិភ័យអតិផរណា ការឧបត្ថម្ភលើកទឹកចិត្តថែទាំសុខភាពដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ​ កូនចាក់វ៉ាក់សាំង​ កម្មការិនីពេលសម្រាលកូន។

លោកជំទាវបានបន្តថា ការផ្តល់នូវការឧបត្ថម្ភដល់យុវជនរៀនជំនាញវិជ្ជាជីវ: ជំនាញតាមចំណង់ចំណូលចិត្តរយ:ពេលខ្លី និងផ្សព្វផ្សាយពីអនាគតសម្រាប់យុវជនដែលជាធនធានមនុស្សប្រកបដោយសមត្ថភាព​ ជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ​ និងសង្គមជាតិបន្ថែមទៀ​ត។​ ជាមួយនេះ​ លោកជំទាវបានសំណូមពរអោយឪពុកម្តាយជួយជម្រុញលើកទឹកចិត្ត​ ផ្តល់ការណែនាំ​ និងផ្តល់ឱកាសអោយកូនប្រុស​ ស្រីបានរៀនសូត្រអោយទៅជាធនធានដ៏មានសក្តានុពល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានផ្តល់ជូនក្រមា និងឧបត្ថម្ភថវិការបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងម្នាក់ៗ ១ម៉ឺនរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង