មេបញ្ជាការរង កងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត ធ្វើទស្សនកិច្ចរឹតចំណងសម្ព័ន្ធមេត្រីភាព ជាមួយតំបន់ប្រតិបត្តិការសឹករងប៉ៃលិន
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងប៉ៃលិន យោធភូមិភាគទី៥ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានដឹកនាំនាយទាហាន ទទួលបដិសណ្ឋារកិច្ច ដំណើរបំពញបេសកកម្មការងារ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និង រឹតចំណងសម្ព័ន្ធមេត្រីភាព របស់ ឧត្តមសេនីយ៍ត្រី ថើតគៀត ចីត្តកែវ មេបញ្ជាការរង កងបញ្ជាការ ការពារព្រំដែន ចន្ទបុរី-ត្រាត នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ។
ថ្លែងក្នុងពិធីនោះ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន និងឧត្តមសេនីយ៍ត្រី មេបញ្ជការរងកងបញ្ជាការ ការពារព្រំដែន ចន្ទបុរី-ត្រាត បានសម្តែង នូវកិច្ចស្វាគមន៍ ទទួលរាក់ទាក់ និង ស្និទ្ធស្នាល ទំនាក់ទំនង កិច្ចសហការ និងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពល្អ នៅតាមបន្ទាត់ព្រំដែន ដើម្បីរក្សាបាននូវព្រំដែន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ។
ភាគីទាំងពីរបានចុះហត្ថលេខា លើសៀវភៅក្រាំងមាស និង ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ រួចថតរូប ទុកជាអនុស្សាវរីយ៍ ។
ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងប៉ៃលិន បានសម្តែងគារវកិច្ចគោរពជូនពរ សូមដណើរ បំពេញបេសកកម្ម ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរឹតចំណងសម្ព័ន្ធមេត្រីភាព របស់ឧត្តមសេនីយ៍ត្រី ថើតគៀត ចីត្តកែវ មេបញ្ជាការរង កងបញ្ជាការ ការពារព្រំដែន ចន្ទបុរី-ត្រាត ទទួលបាន ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ៕