**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

បទវិភាគ៖អង្គការណាតូចង់បង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែមិនមានលទ្ធផលអីទេ

យប់ថ្ងៃទី៣១ ខែមករា លោក Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយបានអះអាងថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខលើសមុទ្រ បណ្តាញអ៊ីនធឺណែត ការគ្រប់គ្រងសព្វាវុធជាដើម ព្រមពេលជាមួយគ្នានេះ ក៏បានបង្ករឿងហេតុដែលបានលើកឡើងដល់កម្លាំងយោធារបស់ចិននិងបញ្ហាតៃវ៉ាន់ ។ ប្រព័ន្ធសារព័ត៌មានជប៉ុនបានប្រកាសថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅជប៉ុនរបស់អគ្គលេខាធិការអង្គការណាតូក្នុងរយៈពេល៦ឆ្នាំកន្លងមក ជប៉ុននិងអង្គការណាតូបាននិងកំពុង”ពន្លឿនល្បឿនឃុបឃិតគ្នា” ។
ក្រោមការណែនាំពីអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក អង្គការណាតូដែលបានកកើតឡើងក្នុងសង្គ្រាមត្រជាក់ បាននិងកំពុងបង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយយកប្រទេសចិនធ្វើជាលេស ហើយបាននាំមកនូវស្រមោលខ្មៅនៃសង្គ្រាមត្រជាក់ ។ ប្រការនេះគួរឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិករក្សាការប្រុងប្រយ័ត្នខ្ពស់ ។
កាលពីខែឧសភាព ឆ្នាំ២០២២ ខណៈពេលថ្លែងសុន្ទរកថាអំពីគោលនយោបាយចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា ត្រូវ “បង្កបង្កើត” បរិយាកាសយុទ្ធសាស្ត្រនៅតំបន់ជុំវិញប្រទេសចិន កាលពីខែមិថុនា ឆ្នាំមុន កិច្ចប្រជុំកំពូលរបស់អង្គការណាតូបានអញ្ជើញអ្នកដឹកនាំនៃប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ចូលរួមកិច្ចប្រជុំជាលើកដំបូង ព្រមទាំងក្នុងឯកសារយុទ្ធសាស្ត្រថ្មីបំផុត បានមួលបង្កាច់ប្រទេសចិនថា “មានការប្រកួតប្រជែងជាប្រព័ន្ធចំពោះទ្វីបអឺរ៉ុបនិងមហាសមុទ្រប៉ាស៊ីហ្វិក” នៅចុងខែមករា ឆ្នាំនេះ លោក Stoltenberg បានបំពេញទស្សនកិច្ចនៅជប៉ុននិងកូរ៉េខាងត្បូងយ៉ាងកម្រោល ហើយបានឃោសនាបំប៉ោងពី “ការប្រកួតប្រជែងរបស់ចិន” ជាថ្មីម្តងទៀត ។ ទង្វើមួយចំនួនទាំងនេះបានបង្ហាញថា អង្គការណាតូបាននិងកំពុងចង់នាំយកនូវការបដិបក្ខគ្នាជាក្រុមទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជា “ទ័ពស្រួច” របស់អាមេរិកសម្រាប់អនុវត្តអនុត្តរភាព ។
បើមើលពីកម្លាំងយោធាជាក់ស្តែងអាចឃើញថា ទន្ទឹមនឹងសង្រ្គមត្រជាក់បានបញ្ចប់ អង្គការណាតូបានប្រែពីសម័្ពន្ធយោធាទៅជាសម័្ពន្ធនយោបាយជាសន្សឹមៗ សមត្ថភាពធ្វើប្រតិបតិ្តជាសមូហភាពបានធ្លាក់ចុះជាបន្តបន្ទាប់ ថែមទាំងរដ្ឋសមាជិកជាច្រើនកំពុងប្រឈមនឹងភាពលំបាកដែលខ្វះខាតប្រាក់ទុនទៀតផង ។ បច្ចុប្បន្ននេះ ក្រៅពីអាមេរិកដែលជា “បងធំ” រដ្ឋសមាជិករបស់អង្គការណាតូដែលមានកម្លាំងជាក់ស្តែងអាចប្រើកម្លាំងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងពិតប្រាកដ គ្មានប៉ុន្មានប្រទេសទេ ។
បើមើលពីមតិសាធារណៈរបស់អាស៊ីប៉ាស៊ីហ្វិកអាចឃើញថា និយាយចំពោះកលល្បិចរបស់អាមេរិកនិងអង្គការណាតូ ដែលចង់បង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសភាគច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិកបានមើលឃើញយ៉ាងច្បាស់ណាស់ ហើយបាននិយាយថា “ទេ”យ៉ាងដាច់ខាត ។ អង្គការណាតូសម្គាល់ឃើញថា កូរ៉េខាងត្បូងនិងជប៉ុនជាគន្លឹះសម្រាប់សម្រេចបាននូវមហិច្ឆតាអនុត្តរភាពរបស់ពួកគេ ប៉ុន្តែ ក្នុងនាមជាប្រទេសអាស៊ី ជប៉ុននិងកូរ៉េខាងត្បូងគួរតែដឹងច្បាស់ថា មិនថាខ្លួនបានគិតគូរយ៉ាងណាក៏ដោយ បើសិនជាឃុបឃិតគ្នាជាមួយអង្គការណាតូវាដូចជានាំចចកឱ្យចូលផ្ទះ ចុងក្រោយគេនឹងខាំបកវិញជាមិនខាន។
បច្ចុប្បន្ននេះ មើលទៅ អង្គការណាតូហាក់ដូចជាអង្គភាពធំមួយ ប៉ុន្តែតាមពិតទៅគ្មានកម្លាំងជាក់ស្តែងអីទេ ។ នេះជាការពិតជាក់ស្តែងដែលមិនអាចលាក់បាំងបានទោះសម្តែងរឿងនយោបាយដល់កម្រិតណាក៏ដោយ ។ អង្គការណាតូចង់បង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីក ប៉ុន្តែមិនមានលទ្ធផលអីទេ ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាសមរភូមិរបស់ប្រទេសមហាអំណាចទេ ប្រជាជនអាស៊ីប៉ាស៊ីហ្វិក និងយុគសម័យសុទ្ធតែមិនព្រមការប៉ុនប៉ង”ធ្វើសង្គ្រាមត្រជាក់” ជាដាច់ខាតទោះតាមទម្រង់ណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង