ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកជំងឺម្នាក់ ពីកោះរ៉ុង បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៥០នាទី ទាបភ្លឺ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកអ្នកជំងឺមួយរូប រស់នៅក្រុងកោះរ៉ុង មានអាការៈចុកពោះខ្លាំង ដោយទល់លាមក៣ថ្ងៃមកហើយ បញ្ជូនយកមកមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ដើម្បីសង្គ្រោះ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា អ្នកជំងឺមានឈ្មោះ សំ ស៊ុំ ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
តំណាងគ្រួសាររបស់អ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ដែលបានជួយសង្គ្រោះ ដល់ក្រុមគ្រួសាររបស់គាត់ ដោយបញ្ជូនអូប័រពេទ្យល្បឿនលឿន និងឡានសង្គ្រោះ របស់ក្រុមហ៊ុន GTVC បញ្ជូនអ្នកជំងឺយកមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ៕