អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបសំណេះសំណាល ជាមួយឯកឧត្តម លោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ដែលទើបបញ្ចប់ការសិក្សា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល ជាមួយឯកឧត្តម លោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ដែលទើបបានបញ្ចប់ការសិក្សា រយៈពេល ៩ ខែ នៅសាលាភូមិន្ទរដ្ឋបាល ឆ្នាំសិក្សា២០២១-២០២២ ដែលក្នុងនោះរួមមាន៖ អភិបាលរងខេត្ត, អភិបាលរងស្រុក និង មន្ទីរជំនាញ ៕