លោក ជាក់ ម៉េងហ៊ាង ដឹកនាំកិច្ចប្រជុំប្លង់គោល ប្រើប្រាស់ដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្តីទី និងឯកឧត្តម សេក សុធីរិទ្ធិ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្លង់គោល ប្រើប្រាស់ដីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាយករដ្ឋបាលស្តីទី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគណៈអភិបាលក្រុងសែនមនោរម្យ ចៅសង្កាត់ទាំង៤ និងមេភូមិទាំងអស់ក្នុងក្រុងសែនមនោរម្យ ។