ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តខែកុម្ភៈ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងពិភាក្សាលើបញ្ហាផ្សេងៗទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕