ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦គ្រួសារ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៦គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២៤,០០០,០០០៛(ម្ភៃបួនលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំងប្រាំមួយគ្រួសារមានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ព្រហ្ម សាមៀញ ត្រូវជាភរិយាសព លោក ឌៀប បូរ៉ាន់ អតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិ០១ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី យ៉ក់ សារុន ត្រូវជាភរិយាសព លោក ទៀ សំណាង អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ បានមរណៈភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិ០៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី សយ សុភា ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ហម ហឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
គ្រួសារទី៤- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោក ណុល វុធលី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី មឿង សំ បានមរណៈភាពកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
គ្រួសារទី៥- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោកវរសេនីយ៍ទោ ស៊ឹម សុខ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវជាស្វាមីសពលោកស្រី ឈុន ចិន្តា បានមរណៈភាពកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិប្រសប់ ឃុំប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គ្រួសារទី៦- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ជូនដល់លោកវរសេនីយ៍ត្រី សៅ ភីនី នាយផ្នែកការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវជាស្វាមីសពលោកស្រី គឹម លន់ បានមរណៈភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕