អភិបាលរងខេត្តកណ្តាល បើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋដែលស្ថិតនៅសងខាងផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលលោកតាម៉ៅ ដល់គល់ស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានការចូលរួមពី អាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋ នៅសាលប្រជុំសាលាខេត្ត ៕