**ក្រសួងបរិស្ថាន ពន្លឿនការដាក់ចេញ ការរៀបចំតំបន់ទេទឹកពុះជាអាទិភាព ស្របតាមអនុសាសន៍សម្តេចធិបតី**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាល បន្តកែទម្រង់ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ**រដ្ឋមន្រ្តីការបទេសអ៉ីរ៉ង់ថា អាមេរិកត្រូវប្តូររបៀបធ្វើការ មុនពេលមានកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ**គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ**ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ**ឧត្តមសេនីយ៍ទោ គង់​ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”**លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ**ក្រសួងបរិស្ថាន រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង**នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ**នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**ប្រទេសចិន នឹងបន្តធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បើទោះបីជាមានការបែកបាក់ផ្នែកសេដ្ឋកិច្ចដោយសារលើភាពចលាចលពាណិជ្ជកម្មដែលបង្កឡើងដោយលោក ដូណាល់ ត្រាំក៏ដោយ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ**ឧត្តមសេនីយ៍ទោ ហួត សុធី ផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប**គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស

សម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យ ស្ដេចយាងសម្ពោធជានិមិត្តរូបនូវអគារសិក្សា​ និងសមិទ្ធផលនានា​ក្នុងខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត កាត់ខ្សែបូរសម្ពោធជានិមិត្តរូប ព្រះរាជសមិទ្ធផល​ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម​ថ្លៃថ្លាបំផុត ​នូវអគារសិក្សា​ និងសមិទ្ធផលនានា​ នៃសាលាបឋមសិក្សា​ និងអនុវិទ្យាល័យ​ សម្តេចឪ​ សម្តេចម៉ែ​ ភ្នំសំពៅ​ ដែលចំណាយថវិកាសាងសង់សរុបចំនួន​ ១,១៦៩,៥៥០ ​ដុល្លារអាមេរិក​ ស្ថិតនៅ​ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។

នៅក្នុងព្រះរាជពិធីកាត់ខ្សែបូរសម្ពោធជានិម្មិតរូប ដែលធ្វើឡើងនៅក្នុងព្រះបរមរាជវាំងនាថ្ងៃនេះ ក៏មានតំណាងខេត្ត​៣ផ្សេងទៀត អញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធព្រះរាជសមិទ្ធផលតាមខេត្តនីមួយៗផងដែរ​ ក្នុងនោះរួមមាន៖ ខេត្តព្រៃវែង​, ខេត្តពោធិ៍សាត់​ និងខេត្តកំពង់ធំ​។

នាឱកាសនោះលោក ស្រេង សុខា អភិបាលស្រុកបាណន់ តាងនាមប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរ នៃខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ក៏បានបង្ហាញសេចក្តីរំភើបរីករាយ ដែលទទួលបានព្រះរាជទានដ៏ឧត្តុងឧត្តម ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូប នូវព្រះរាជសមិទ្ធផលដ៏ច្រើន ដែលព្រះអង្គបានប្រោសព្រះរាជទាននៅចំពោះមុខនេះ ។

ព្រះរាជសមិទ្ធផលទាំងអស់នេះ ពិតជាមានគុណតម្លៃដ៏ខ្ពង់ខ្ពស់បំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន ដល់ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ជាកូនចៅចៅទួតរបស់ព្រះអង្គ ប្រើប្រាស់តរៀងទៅ ហើយសូមប្តេជ្ញាចិត្តខិតខំថែរក្សាព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមល្អស្កឹមស្កខាងលើនេះ ឱ្យបានល្អគង់វង្សជារៀងរហូតតទៅ ។

លោក ស្រេង សុខា តាងនាមប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរនៃខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រសិទ្ធពរជ័យ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ដជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខ គ្រប់ប្រការ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅចៅទូត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង