ស្រវឹងកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២ ខែកុម្ភៈ កើតឡើង៥លើក បណ្តាលឲ្យស្លាប់ ៣នាក់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន៥នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ១នាក់(ស្រី)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៩នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៥លើក៕