អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋបុរីកីឡា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋបុរីកីឡាទាំង០៨អគារ ស្មើនឹង១.៣៩២បន្ទប់ ប្រមាណ ១.២០០គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា។
ក្នុងការជួបសំណេះសំណាល ឯកឧត្ដមបាននាំយកដំណឹងដ៏សែនរីករាយ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន នឹងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជន នៃអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន៕