សម្តេច ហេង សំរិន ផ្ញើសារលិខិតជូនពរ សម្តេច សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៨ ឈានចូល ៧៩ឆ្នាំ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ ជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបកំណើត ៧៨ ឆ្នាំ ឈានចូល ៧៩ ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។