ពលរដ្ឋជាង ៦០០នាក់ មកពីបក្សផ្សេងៗ ស្ម័គ្រចិត្តមករួមរស់ជាមួយ បក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍
ភ្នំពេញ៖ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាងិ ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីប្រកាសបញ្ជូលសមាជិក សមាជិកា មកពីគណបក្សផ្សេងៗ ចំនួន ៦១៩រូប ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មការកណ្តាល និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោកប្រធាន អនុប្រធានគណបក្សសង្កាត់ លោក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។