**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី

ទេសរដ្ឋមន្ត្រី​ គន់​ គីម ចុះពិនិត្យស្នាក់ការសមាគម អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលសាងសង់បានប្រមាណ ៣០%​ នឹងរួចរាល់នៅពាក់កណ្តាល ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធាន​ និង​ ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ រួមជាមួយប្រតិភូអមដំណើរ​ លោក​ លី​ ​សុវណ្ណារិទ្ធិ​ លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត​ លោក​ឧត្តមសេនីយ៍ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ​ និងជាប្រធានសមាគមន៍អតីតយុទ្ធជន​កម្ពុជា​ខេត្ត នៅថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បានអញ្ជើញ​ចុះពិនិត្យមើលការសាងសង់​ អគារស្នាក់ការ​ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត​ ដែលមានទីតាំងស្ថិតនៅភូមិពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ​ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ​ បានប្រាប់ថា​៖​ អគារស្នាក់ការសមាគមអតីតយុទ្ធជន​កម្ពុជាខេត្តបន្ទាយមានជ័យ​ ត្រូវបានបញ្ចុះបឋមសីលាកាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២២​ក្រោមអធិបតីឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ដែលមានបណ្តោយ២៨ម៉ែត្រ និងទទឹង២១.៦០ម៉ែត្រ​ មានបន្ទប់ចំនួន៦បន្ទប់​ មានសាលប្រជុំ១​បន្ទប់មុខ៥ម៉ែត្រ​ និងបន្ទប់ធ្វើការងារ​ និងបន្ទប់ទឹកចំនួន៦បន្ទប់​ រហូតមកទល់ពេលនេះសម្រេចបានប្រមាណ៣០%ហើយ។

លោកបានបញ្ជាក់ថា​ ៖​ អគារស្នាក់ការសមាគមអតីតយុទ្ធជននេះ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្តល់ដីសម្រាប់កសាងដើម្បីបម្រើការងារសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ​ មានអតីតយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យចំនួន៦.០០០នាក់។សូមស្តាប់ការលើកឡើងរបស់លោក ជឹម ប៊ុនអាន ។

ថ្លែងនាឱកាសនោះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ បានឱ្យដឹងថា​ ៖​ អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៍ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលសាងសង់ដោយ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តមបានបញ្ជាក់ថា​៖​ ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា​ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យមានអតីតយុទ្ធជន​ ដែលមានអតីតយុទ្ធជនប្រមាណជាង ៦.០០០នាក់​ ដែលទទួលបានផ្ទះចំនួន ៣០០ខ្នង ក្នុង១គ្រួសារទទួលបានផ្ទះ១ខ្នង​ និងដីលំដៅដ្ឋាន៣០ម៉ែត្រ​ គុណ​ ៥០ម៉ែត្រ​ និងដីអាស្រ័យផល១ហិកតា​ នៅចំណុចដី​ ការ៉េពីរ​ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក​ និងអតីតយុទ្ធជន​ ដែលមានដីលំនៅដ្ឋាននិងផ្ទះមិនសមរម្យ​ បានកសាង​ និងជួសជុលជូនតាមមូលដ្ឋានជាក់ស្តែងពីសមាគមអតីតយុទ្ធជនខេត្ត៕

អត្ថបទដែលជាប់ទាក់ទង