ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា។