អភិបាលរងខេត្តក្រចេះ ដឹកនាំក្រុមការងារប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ភោធឧបដ្ឋានសាលា នៅវត្តភ្នំសុពណ៌កាឡី ស្រុកព្រែកប្រសព្វ
ភ្នំពេញ៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ, លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងលោក សួស សេរីសួស្តី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តភ្នំសុពណ៌កាឡី ស្ថិតក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ៕