ក្រសួងមហាផ្ទៃ បានបន្តអំពាវនាវដល់ប្រជាជនមានអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព ឆាប់ទៅបំពេញបែបបទធ្វើថ្មី. អត្តសញ្ញាណប័ណ្ណហួសសុពលភាពជាង ១លាននាក់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបន្តអំពាវនាវយ៉ាងទទូចសូមឱ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព រួសរាន់ទៅបំពេញបែបបទដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថា អត្តសញ្ញាណប័ណ្ណអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខបានទេ។។