**លទ្ធផលនៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី**ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ**កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ**កម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ**កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណី រាប់ពាន់ឆ្នាំមកហើយ និងវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ អនុម័ត លើរបៀបវារៈចំនួន២៥**ឧបនាយករដ្ឋមន្រ្តីពីររូប អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២គ្រួសារនៅឃុំកន្ទឺ១ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និង ២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំឆ្លងសៀវភៅណែនាំស្ដីពីបែបបទនិតិវិធី ក្នុងការអនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសៀវភៅណែនាំស្ដីពីបែបបទនិតិវិធី ក្នុងការអនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធនៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍បើកកិច្ចប្រជុំ និងអនុញ្ញាតឱ្យដំណើរការកិច្ចប្រជុំ។

បន្ទាប់ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកបានអានសេចក្ដីរាយការណ៍ យ៉ាងលំអិតទើលើកសៀវភៅណែនាំស្ដីពីបែបបទនិតិវិធី ក្នុងការអនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជាណាចក្រកម្ពុជាជូនអគ្គប្រជុំ។

បន្ទាប់មកទៀត ឯកឧត្ដម អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន បានលេីកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សា និងកែសម្រួលពាក់ព័ន្ធ សៀវភៅណែនាំស្ដីពីបែបបទនិតិវិធី ។

នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានផ្តួចផ្តើមឲ្យអង្គប្រជុំសិក្សា ពិភាក្សាវែកញែក និងបន្ថែមខ្លឹមសារ ពាក្យពេចន៍មួយចំនួន ក្នុងគោលបំណងឱ្យមន្រ្តីអនុវត្តនិតិវិធីនេះ ក៏ដូចជាជនបរទេសអន្តោប្រវេសន្តមានលក្ខណៈងាយស្រួលក្នុងការអាន ងាយយល់ពីច្បាប់នៃសៀវភៅណែនាំនេះ ដើម្បីគោរពច្បាប់ និងអនុវត្តតាម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គនាយក បានសង្កត់ធ្ងន់ជូនអង្គប្រជុំថា ការធ្វើសៀវភៅណែនាំស្ដីពីបែបបទនិតិវិធី ក្នុងការអនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជាណាចក្រកម្ពុជា គឺជាកិច្ចការងារមួយយ៉ាងសំខាន់ដែលការគ្រប់គ្រងជនបរទេសព្រះរាជាណាចក្រកម្ពុជាឱ្យមានមានប្រសិទ្ធភាព ដែលជាការចូលរួម ក្នុងការអភិវឌ្ឍន៍ និងការថែរក្សាសន្តិសុខ សុខភាព សុវត្ថិភាពរបស់ជាតិមាតុភូមិ ។

ជាចុងបញ្ចប់ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់នៃការធ្វើសៀវភៅនេះមានភាពល្អប្រសើរបានច្រើនហើយ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គនាយក ក៏បាថ្លែងអំណរគុណដល់នាយកដ្ឋាន និងជំរុញបន្តឱ្យខិតខំប្រឹងប្រែង ធ្វើសៀវភៅណែនាំនេះឡើងឱ្យកាន់ល្អបន្ថែមពីនេះទៀត ៕

អត្ថបទដែលជាប់ទាក់ទង