**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

លោកជំទាវ ឱ វណ្ណឌីន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ទាំងដូសមូលដ្ឋាន និងដូសជំរុញ

 


ភ្នំពេញ៖ ថ្លែងនៅចំពោះមុខ បងប្អូន ពូមីង លោកយាយលោកតា ដែលជាជនជាតិភាគតិចជាច្រើនរូបនៅសាលាបឋមសិក្សាសាមគ្គីចុងរាំង កត្តាដែលមនុស្សវ័យចាស់ និងបុគ្គលដែលមានជំងឺប្រចាំកាយត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនោះ គឺដើម្បីរក្សាប្រព័ន្ធការពាររាងកាយឱ្យនៅក្នុងខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។

ម្យ៉ាងវិញទៀតជនដែលមានជំងឺប្រចាំកាយ ហាក់បីមានប្រព័ន្ធការពារថមថយ ពោលគឺសុខភាពរបស់ពួកគាត់ខ្សោយជាងអ្នកដែលគ្មានជំងឺប្រចាំកាយ ដូច្នេះវ៉ាក់សាំងពិតជាសំខាន់ណាស់សម្រាប់ពួកគេដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ។

ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តមណ្ឌលគីរី​ ដែលដឹកនាំដោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងមួយចំនួន​ ដូចជា៖ សហគមន៍ជនជាតិភាគតិចនៅក្នុងភូមិចុងរាំង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សាលាបឋមសិក្សាដាក់ដាំ និងផ្សារសែនមនោរម្យ ។

លោកជំទាវប្រធាន​ គ.វ.គ-១៩​ បានសំណេះសំណាល​ និងលើកឡើងនាពេលចុះដល់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថា ចំពោះបងប្អូនដែលជាមន្ត្រីនគរបាលទាំងអស់ ពិតណាស់ត្រូវតែចងចាំនូវពេលវេលាដែលខ្លួនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ ដើម្បីបង្កភាពងាយស្រួលក្នុងការទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ទៀត កុំឱ្យហួសពេល​ ព្រោះថាក្នុងករណីថេរវេលានៃការចាក់ដូសចុងក្រោយ មានគម្លាតយូរពេកលើសពី៦ទៅ៨ខែ ឬរហូតដល់១ឆ្នាំជាង​ ធ្វើឲ្យកងការពារនៅក្នុងខ្លួនយើង ធ្លាក់ចុះស្ទើរតែទាំងស្រុង អាចធ្លាក់ដល់ចំណុចសូន្យ។​

ម្យ៉ាងវិញទៀតចំពោះអ្នកដែលបានជាពីជំងឺកូវីដ-១៩ អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈពេល៣-៤ខែបន្ទាប់ពីជាសះស្បើយ។

លោកជំទាវវេជ្ជបណ្ឌិត ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល បន្តមានប្រសាសន៍ទៅកាន់កងកម្លាំងនគរបាលថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គឺមានន័យថា ជំរុញកងការពារនៅក្នុងរាងកាយរបស់យើងឲ្យឡើងខ្ពស់ ដើម្បីទប់ទល់នឹងការវាយលុកនៃវីរុសមួយនេះ។ ពិតណាស់ កម្ពុជានាពេលបច្ចុប្បន្នគ្រប់គ្រងការរាត្បាតវីរុសកូវីដ-១៩ បានយ៉ាងល្អប្រសេីរក្រោមការដឹកនាំដ៏បុិនប្រសព្វ​ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តែសម្តេចតេជោនៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសបន្តបន្ទាប់​ ព្រោះវ៉ាក់សាំងកូវីដ-១៩​ នៅតែជាឧបករណ៍ដ៏សំខាន់បំផុតសម្រាប់កម្ពុជា ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស​ ហេីយព្រោះថាមេរោគមួយនេះ​ ក៏មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងនៅឡើយដែរ។

ម្យ៉ាងវិញទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបានត្រឹមត្រូវតាមកាលកំណត់​ និងប្រេីវ៉ាក់សាំងខ្វែងគ្នា​ នឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងដែលយើងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនូវប្រភេទតែមួយ។

លោកជំទាវប្រធាន គ.វ.ក-១៩ បញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យ មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ នៅគ្រប់រាជធានី-ខេត្ត បានធ្វើឲ្យប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន អាចគ្រប់គ្រង និងបេីកដំណេីរការប្រទេសបាន​ ព្រមទាំងជំរុញកំណេីនសេដ្ឋកិច្ច-សង្គមបានឡើងវិញ។ ទន្ទឹមនឹងនេះ​ លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់យ៉ាងច្បាស់ថា ថ្វីត្បិតប្រទេសកម្ពុជាជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវតែបន្តគោរពវិធានការ ៣ការពារ​ និង៣កុំ​ ទាំងអស់គ្នា និងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល នៅគ្រប់ទីតាំងពេទ្យរដ្ឋដែលនៅក្បែរខ្លួនរស់នៅ។

បន្ថែមលើសពីនេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងនូវការកោតសរសើរ និងវាតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងនាយកសាលាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្សទាំងអស់ឲ្យមកទទួលបវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នា និងបានចូលរួមយ៉ាងក្លៀវក្លាជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នូវការអនុវត្តវិធានការផ្សព្វផ្សាយ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការផ្ទុះរីករាលដាលឡើងវិញនៃវីរុសកូវីដ-១៩។

សូមជម្រាបជូនផងដែរថា បើយោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្ននេះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តមណ្ឌលគិរី គឺមានគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្តដែលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ទីកន្លែងបាន ៕

អត្ថបទដែលជាប់ទាក់ទង