ឯកឧត្តម ឯក មនោសែន ចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ ស.ស.យ.ក. នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ នៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ ៧០០នាក់ ៕