**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្ពុជា-ស្វីស ប្រារព្ធខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាមួយ លោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស។

ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រយៈពេល ៦០ឆ្នាំនេះ កម្ពុជា និងស្វីស មានកំណត់ត្រាដ៏ល្អនៃទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

ប្រទេសទាំងពីរ គឺជាអ្នកការពារស្មារតី និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តជាលក្ខណះពហុភាគីនិយម។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរ គឺជាអ្នកជំរុញគោលនយោបាយការបរទេសអព្យាក្រឹតដើម្បីការពារឯករាជ្យជាតិជារដ្ឋអធិបតេយ្យ ដែលនយោបាយការបរទេសកម្ពុជាអព្យាក្រឹតភាព បានអនុម័តដោយព្រះបរមរតនកោដ្ឋ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៥៥ បានក្លាយជាប្រយោគអចិន្ត្រៃយ៍នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ស្វីស បន្តរីកចម្រើនជាមួយនឹងសន្ទុះគួរឱ្យកត់សម្គាល់ ដែលបង្ហាញឱ្យឃើញពីទំហំពាណិជ្ជកម្ដែលកំពុងកើនឡើង ដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការសន្ទនានយោបាយជាទៀងទាត់រវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត និងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌពហុភាគី។ តាមរយៈវេទិកានេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដម​ទេសរដ្ឋមន្រ្តី ជឿជាក់ថា វាពិតជានឹងរួមចំណែកដល់ការឈានទៅមុខបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ប្រទេសស្វីស បានផ្តល់ជំនួយគាំទ្រផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដម​ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលស្វីស ដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩៤ ហើយប្រជាជនកម្ពុជា ចងចាំជានិច្ចដោយដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការលះបង់របស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ។

ពាក់នឹងការងារបោសសម្អាតមីន ប្រទេសស្វីស គឺជាដៃគូដ៏សំខាន់ និងយូរអង្វែង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម​ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលស្វីសពិចារណាបន្តជួយគាំទ្រក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តគាំទ្រដោះស្រាយហានិភ័យផ្សេងៗទៀតនៃសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូត ឯកឧត្ដម​ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជាសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ និងការបើកដំណើរការកម្មវិធីសហប្រតិបត្តិការស្វីសថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ ២០២២-២០២៥ ដែលនឹងអាចជាកម្លាំងជំរុញថ្មីបន្ថែមដល់ទំនាក់ទំនងកម្ពុជា-ស្វីស ៕

អត្ថបទដែលជាប់ទាក់ទង