**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្តេច ហេង សំរិន អំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នាដើម្បីទទួលបានជោគជ័យលើសលប់ពេលបោះឆ្នោតខាងមុខ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ បានអំពាវនាវដល់សមាជិកសមាជិកាគណបក្ស និងក្រុមការងារគណបក្ស ខេត្តត្បូងឃ្មុំ ត្រូវពង្រឹងសាមគ្គីភាពក្នុងក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ អង្គការមហាជនពិសេសយុវជន ហើយធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅនៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយអាណត្តិទី៧ដែល គណបក្ស បានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។

ការអំពាវនាវរបស់សម្តេចប្រធានកិត្តិយសគណបក្សបានធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ២០១៨-២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស បានសម្រេចកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំយើងបានយល់ជ្រួតជ្រាបស៊ីជម្រៅ និងឯកភាពគ្នាទៅលើសំណុំឯកសារ ដែលមហាសន្និបាតវិសាមញ្ញបានអនុម័តទាំងពីការវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរយៈពេល០៥ឆ្នាំកន្លងមក និងទិសដៅភារកិច្ចឆ្នាំ២០២៣ ពិសេសកម្មវិធីនយោបាយ០៥ឆ្នាំ ដែលគណបក្សបានដាក់ចេញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខ ក៏ដូចជាជំហានការងារជាក់ស្តែងទាំងឡាយ ដែលត្រូវបន្តធ្វើពីពេលនេះ រហូតដល់ការបោះឆ្នោត និងក្រោយការបោះឆ្នោត ដើម្បីរៀបចំការងារជាក់ស្តែង ក្នុងក្របខណ្ឌខេត្តសំដៅដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ ឱ្យសម្រេចបានតាមសន្ទស្សន៍ដែលគណបក្សបានដាក់ចេញសម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្ស បានស្នើដល់ក្រុមការងារនិងសមាជិកសមាជិកាទំាងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។ ក្រុមការងារគ្រប់ថ្នាក់ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែងអនុវត្តផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោលការណ៍ “ពង្រឹងចាស់ កសាងថ្មី” ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក៕

អត្ថបទដែលជាប់ទាក់ទង