**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ថៃគ្រោងបើកដំណើរការផ្សារណាត់ នៅច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ទល់មុខច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ភាគីថៃ គ្រោងនឹងបើកដំណើរការ ផ្សារណាត់ របស់ខ្លួននៅច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ទល់មុខច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ អាចដោះដូរ និងទិញទំនិញគ្នាទៅវិញទៅមក មុននឹងឈានដល់ដំណើរការបើកច្រកទ្វារព្រំដែននេះ ឲ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ។

នេះជាការបញ្ជាក់ឯកឧត្ដម ឆាំណានវីត តេរ៉ាត់ អភិបាលខេត្តត្រាត នៅក្នុងកិច្ចប្រជុំពិក្សាគ្នា ជាមួយឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២។

ឯកឧត្ដម ឆាំណានវីត តេរ៉ាត់ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្រាត លោកបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកជួបជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីរឹតចំណងសាមគ្គីភាព មានកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមខេត្តជាប់ព្រំដែននឹងគ្នា។ ឯកឧត្ដមបានជម្រាបជូនថា លោកបានប្រើប្រាស់អំណាច និងតួនាទីផ្ទាល់ ក្នុងការបង្កើតផ្សារណាត់មួយ នៅច្រកព្រំដែនបានថាសែន ទល់មុខច្រកព្រំដែនថ្មដា ដើម្បីឲ្យប្រជាពលរដ្ឋនៅជាប់ព្រំដែន នៃប្រទេសទាំង២អាចដោះដូរ និងទិញទំនិញគ្នា។ ជាមួយគ្នានោះ ប្រសិនបើសភាពការណ៍ពុំមានអ្វីប្រែប្រួលទេនោះ ផ្សារណាត់នេះ អាចនឹងចាប់ដំណើរការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ឆាប់ៗខាងមុខ។

ឯកឧត្ដមអភិបាលខេត្តត្រាត បានបន្ថែមថា ការព្យាយាមមួយទៀត ក្នុងការជំរុញសេដ្ឋកិច្ចនៃប្រទេសទាំង គឺលោកបានគិតគូរពីការរៀបចំធ្វើផ្សារណាត់ចល័តមួយ ដើម្បីឲ្យប្រជាជននៃខេត្តត្រាត អាចយកទំនិញមកលក់ដូរនៅខេត្តពោធិ៍សាត់បាន ហើយប្រជាជននៃខេត្តពោធិ៍សាត់ ក៏អាចយកទំនិញមកលក់ដូរនៅខេត្តត្រាតបានដែរ នោះដ៏រាបណាថ្នាក់ដឹកនាំ មន្ទីរជំនាញ នៃខេត្តទាំង២ បានជួយពិភាក្សា និងចុះMOUនឹងគ្នា។

ឯកឧត្ដមបានគូសបញ្ជាក់ថា ទាំងភាគីថៃ ក៏ដូចជាភាគីកម្ពុជា ចង់បានខ្លាំងណាស់ ក្នុងការពន្លឿន និងតម្លើងច្រកទ្វារព្រំដែនខាងលើ ឲ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិឲ្យបានឆាប់រហ័ស កត្តាសំខាន់នៅចំពោះមុខយើងនេះ យើងត្រូវដោះស្រាយបញ្ហាដែលសេសល់តាមព្រំដែនខ្លះ ហើយដំណើរការផ្សារណាត់ក៏ជាគ្រឹះដំបូងគេ ឈានដល់ការបើកច្រកទ្វារព្រំដែនអន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង