សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណប្រធានគណបក្សភ្លើងទៀន ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។។