ឯកឧត្តម ប៊ិន ឈិន អញ្ជើញផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាគណបក្សខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រជុំផ្សព្វផ្សាយលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់ សមាជិក សមាជិកាគណបក្សខេត្តតាកែវ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ ២០២៣ នៅវិមាន ៧មករា ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ក្រុង-ស្រុក ទូទាំងខេត្តតាកែវ ឯកឧត្តម លោកជំទាវ ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំជាច្រេីនរូបផងដែរ៕