គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ សម្រេចដកពាក្យបណ្តឹងលើលោក គង់ គាំ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានសម្រេចដកពាក្យបណ្តឹងលើលោក គង់ គាំ វិញហើយ។ ពាក្យសុំដកពាក្យបណ្តឹងនេះ បានដាក់ចូលទៅសាលាដំបូងខេត្តត្បូងឃ្មុំនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការដកពាក្យបណ្តឹង ដោយសារតែលោក គង់ គាំ បានសារភាពទទួលស្គាល់នូវទោសកំហុស និងបានធ្វើការសុំអភ័យទោសជាសាធារណៈទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា។។