ឯកឧត្តម ខេង ស៊ុម និងឯកឧត្តម អ៊ុំ រាត្រី ដឹកនាំប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា
ភ្នំពេញ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ក៏បាននាំយកជាមួយនូវសារលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងកម្រងផ្កា និងបច្ច័យមួយចំនួនផងដែរ ៕