លោកជំទាវ ឡោក ខេង ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព របស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាភរិយារបស់ ឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទី ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។