សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណភរិយាលោក កឹម សុខា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតថ្លែងអំណរគុណលោកស្រី តែ ចន្ទមនោ ភរិយារបស់លោក កឹម សុខា ដែលបានផ្ញើសារ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។។