ឯកឧត្តម គីម រិទ្ធី និងឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះវិហារ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រ្មប្រឹក្សាខេត្ត នារសៀលថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ភរិយាឯកឧត្តម តាន់ បញ្ញាវុធ និងត្រូវជាប្អូនស្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នារាជធានីភ្នំពេញ ៕