លោក ញឹក ប៊ុនឆៃ ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធថ្នាក់ដឹកនាំឃុំ ស្រុក និងខេត្ត នៅទីស្នាក់ការបក្សខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធថ្នាក់ដឹកនាំឃុំ ស្រុក និងខេត្ត នៅទីស្នាក់ការបក្សខេត្តបន្ទាយមានជ័យនា ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងពិធីជួបសំណេះសំណាលលោក ញឹក ប៊ុនឆៃ បានពន្យល់អំពីគោលនយោបាយ គណបក្សខ្មែររួបរួមជាតិ “ តុលាការ៖ ស្អាតស្អំ យុត្តិធម៌ គ្មានអំពើពុករលួយ គណបក្សខ្មែររួបរួមជាតិ នឹងប្រែក្លាយភាពអយុត្តិធម៌ ការឈឺចាប់ អោយទៅជាយុត្តិធម៌ពិតប្រាកដ និងសិទ្ធិសេរីភាពពេញលេញ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងសង្គមជាតិយើង”៕