ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ។
លោក មេបញ្ជាការ បានថ្លែងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចតាមជំនាញនីមួយៗនាសប្តាហ៍កន្លងទៅ ទទួលបានលទ្ធផលល្អសម្រេចតាមផែនការដែលបានដាក់ចេញ ។
លោក មេបញ្ជាការ បានបន្តណែនាំដល់គ្រប់បណ្តាការិយាល័យ ផ្នែក ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ទាំងការងារស្នូល និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កងទ័ពផង និងស្វែងរកចំណូលចូលអង្គភាពផង ។
ចុងបញ្ចប់ លោក មេបញ្ជាការ នៅតែបន្តក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕