**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ និងដង្ហែរតាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាព្រះប្រមុខរដ្ឋ និងចូលរួមជាមួយ សម្ដេចតេជោ ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវការអបអរសាទរចំពោះឯកឧត្ដម ដែលបានទទួលការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា។

សម្ដេចបានយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងសង្គមចាប់ពីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចក្រឡាហោម ក៏បានជម្រាបជូនថា សមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ៗ លើការអភិវឌ្ឍសង្គមដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។

សម្ដេច បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសមកដល់ពេលនេះប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេចក្រឡាហោម បានចាត់ទុកទំនាក់ទំនងនេះថា ជាផែនទីមួយដ៏មានសារៈសំខាន់ក្នុងការបន្តជំរុញដល់ការពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំពោះក្រសួងមហាផ្ទៃ សម្ដេច បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថា សម្ដេចផ្ទាល់ជាមួយក្រុមឯកអគ្គរាជទូតជប៉ុនមុនៗ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ទាំងវិស័យរដ្ឋបាលស៊ីវិល និងវិស័យសន្តិសុខ។

ជាការឆ្លើយតប ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ដែលបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន។

ឯកឧត្ដម ក៏មានសេចក្ដីសោមនស្សរីករាយដោយទទួលព័ត៌មានពីសម្ដេច អំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងមហាផ្ទៃជាមួយនឹងបណ្ដាអគ្គរាជទូតជប៉ុនមុនៗទៅលើវិស័យរដ្ឋបាល ស៊ីវិល និងសន្តិសុខ។

ឯកឧត្តម បានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តមផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយមានអារ្យធម៌ដ៏ល្អ និងក៏ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងគ្នា។

ឯកឧត្តម បានបង្ហាញការចូលរួមជាមួយ សម្ដេចក្រឡាហោម ក៏ដូចជាឯកភាពចំពោះការលើកឡើងរបស់សម្ដេច ទៅលើការលើកកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយចំពោះឯកឧត្តមផ្ទាល់ក៏មានសេចក្ដីរីករាយដែលបានចូលរួមចំណែកក្នុងដំណើរការកសាងសន្តិភាព ក៏ដូចជាដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គរាជទូត ក៏បានថ្លែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ ប្រកបដោយជោគជ័យ ដែលឯកឧត្តម ចាត់ទុកថា ជោគជ័យនៃតួនាទីដ៏មានសារៈសំខាន់នេះ មួយផ្នែកក៏ដោយសារតែការចូលរួមដ៏មានសារៈសំខាន់របស់ សម្ដេចក្រឡាហោម ស ខេង ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរដែលជាកត្តារួមចំណែកធ្វើឱ្យកិច្ចប្រជុំទទួលបានជោគជ័យ។

ឯកឧត្តម ក៏បានជូនពរដល់កម្ពុជា សូមបន្តទទួលបានជោគជ័យត្រចះត្រចង់ថែមទៀត នៅក្នុងការរៀបចំការប្រកួតនូវព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីដំណើរការនៃគម្រោងមួយចំនួនដែលជប៉ុនបានជួយគាំទ្រដល់កម្ពុជា ក្នុងនោះ មានជាអាទិ៍​ គឺការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ការងារពាក់ព័ន្ធទៅនឹងការបោះឆ្នោតដែលជួយគាំទ្រតាមរយៈអង្គការចៃកា ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគម្រោងនេះ នឹងជួយគាំទ្រតាមរយៈអង្គការUNDP និងគម្រោងពង្រឹងអភិបាលកិច្ចក៏ដូចជាតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ជប៉ុនទៅលើគម្រោងនានា ដូចដែលបានលើកឡើង ក្នុងនោះ សម្តេចក្រឡាហោម បានកត់សម្គាល់ទៅលើការគាំទ្រសំខាន់ៗដែលមានជាអាទិ​ គឺការជួយរៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលសម្ដេចចាត់ទុកថានេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ហើយជាការជួយគាំទ្រមួយដ៏មានសារៈសំខាន់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។​មួយវិញទៀត​ ការងារសំខាន់មួយទៀតនោះ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង កត់សម្គាល់ថា ជាការជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតឃុំ សង្កាត់លើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០០២​ ដែលជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការផ្ទេរអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច ក៏សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុននឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលដល់ដំណាក់កាលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២​ ហេីយសម្តេចសង្ឃឹមថា ជប៉ុននៅតែបន្តគាំទ្រទៅលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ពាក់ព័ន្ធទៅនឹងការងាររៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានអរគុណចំពោះការជូនពររបស់ឯកឧត្ដម ហើយក៏បានជម្រាបជូនដែរថាព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាដែលនេះជាលើកទីមួយហើយដែលកម្ពុជា ទទួលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះហើយ។ សម្ដេច បន្ថែមថា ការថែរក្សានូវសន្តិសុខល្អប្រសើរគឺជាកិច្ចការមួយដ៏ចាំបាច់​ ហើយក្រសួង រួមជាមួយនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តខិតខំអស់លទ្ធភាព ដើម្បីធ្វើកិច្ចការនេះឱ្យបានល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ជូនពរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា សូមទទួលបានជោគជ័យនៅក្នុងបេសកម្មដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម នៅប្រទេសកម្ពុជា ហើយ សម្ដេច ក៏សង្ឃឹមជឿជាក់ថា តាមរយៈបេសកម្មរបស់ឯកឧត្តម នៅកម្ពុជា នឹងបន្ដរួមចំណែកដ៏ការពង្រឹងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែខ្លាំងក្លាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង