អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មេីរជេីង ដល់នាយទាហាន របស់តំបន់ប្រតិបត្ដិការសឹករងខេត្ត
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី (ខ.គ) ថ្មេីរជេីងដល់ នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្ដិការសឹករងខេត្ត ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចលេខ១។