អភិវឌ្ឍតំបន់ជនជាតិភាគតិចហើយនឹងផ្តល់ជំនួយនិងការគាំទ្រកាន់តែច្រើនថែមទៀត។
លោក Xi Jinping យកចិត្តទុកដាក់ការអភិវឌ្ឍនៃភូមិក្រីក្រនៅតំបន់ភ្នំ
កាលពីខែកុម្ភៈឆ្នាំ២០១៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានទៅដល់ភូមិក្រីក្រចំនួន២នៃខេត្តGansu ដើម្បីសួរសុខទុក្ខពលរដ្ឋចាស់ៗនិងមហាជនក្រីក្រ។ លោកបានលើកឡើងថា បក្សនិងរដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការ
ចេញពីក្រុងLanzhou ទីរួមខេត្តGansu ធ្វើដំណើរទៅទិសខាងត្បូង ជិះឡានប្រហែលមួយម៉ោងក៏ទៅដល់ភូមិBulenggou ។ មុនថ្ងៃចូលឆ្នាំចិន២០២៣ ក្មេងៗក្នុងភូមិមានច្រើនជាងពេលធម្មតា។ កាលពីឆ្នាំទៅ ភូមិនេះទើបជួសជុលកែលម្អសំណង់ស្នាក់នៅ។ កាលពីឆ្នាំ២០១៣ លោក Xi Jinping បានដើរកាត់ជ្រលងភ្នំមកដល់ភូមិដែលមានរយៈកម្ពស់ជាង1900 ម៉ែត្រនេះ។ លោក Ma Maizhi ជាកសិករដែលលោក Xi Jinping បានទៅសួរសុខទុក្ខនៅក្នុងផ្ទះនិងស្វែងយល់ពីស្ថានភាពជីវភាពរស់នៅរបស់លោក។ ភូមិBulenggou កាលនោះរាំងស្ងួតខ្លាំង ខ្វះទឹក ពិបាកធ្វើដំណើរ អ្នកភូមិពិបាកទៅពេទ្យទៅសាលារៀន ពិបាកបង្កើនប្រាក់ចំណូល។ លោក Xi Jinping បានតាមដានសភាពការណ៍ជួសជុលផ្លូវក្នុងភូមិនិងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីជួយអ្នកភូមិក្រីក្រនៅទីនោះឱ្យសម្រេចបានជីវភាពធូរធារបង្គួរ។
ខែឧសភាឆ្នាំ២០១៣ទទួលបានទឹកម៉ាស៊ីន
ខែមិនុថាឆ្នាំ២០១៣ផ្លូវក្នុងភូមិបានដាក់ឱ្យប្រើប្រាស់
ចុងឆ្នាំ២០១៤ភូមិទាំងមូលចេញផុតពីភាពក្រីក្រ
ឆ្នាំ២០១៩ ដែលជា៦ឆ្នាំក្រោយពីលោក Xi Jinping ទៅត្រួតពិនិត្យការងារនៅភូមិBulenggou។ លោក Ma Maizhi បានសម្គាល់ឃើញថាភូមិរបស់ខ្លួនប្រែជាល្អខ្លាំងណាស់៖ “ឥឡូវមានទឹកម៉ាស៊ីនប្រើ មានផ្លូវស្រួលធ្វើដំណើរ ផ្ទះថ្មី អ្វីដែលលោកប្រធានរដ្ឋតាមដានយកចិត្តទុកដាក់ចំពោះពួកយើងសុទ្ធតែសម្រេចបានទាំងអស់។ ”
៤ឆ្នាំបានកន្លងផុតទៅទៀត ។ តើជីវភាពរបស់លោក Ma Maizhi ឥឡូវយ៉ាងម៉េចហើយ? កាលពីមួយខែមុន ក្នុងភូមិទទួលបានសេវាតភ្ជាប់ឧស្ម័នធម្មជាតិទៅក្នុងផ្ទះនីមួយៗ។ អ្នកភូមិខ្លះបានដាំផ្កាស្រស់ក្នុងបន្ទប់ ពីមុននៅរដូវរងានេះជារឿងមិនដែលហ៊ានគិតស្រមៃទេ។ លោក Ma Maizhi បានឃើញចង្ក្រានហ្គាសរបស់អ្នកជិតខាង លោកចូលចិត្តណាស់ហើយបានសម្រេចចិត្តថា ចូលឆ្នាំថោះហើយលោកក៏រកទិញចង្ក្រានហ្គាសមួយដែរ ៕